លោក ខៃ គឹមថុង អាងអំណាច កំពុងបង្តើតក្រុមអនាធិបតេយ្យដើរអុកឡុកប្រជាជន នឹងដើររុករានទន្ទា្រនដីព្រៃព្រះរាជក្រឹត្យធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន
យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅលើ (រម្មណីយដ្ឋានគឺរីរម្យ ) ស្ថិតនៅភូមិថ្មី ឃុំអូរចំបក់ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ៣,៤៥ នាទី ល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ឲ្យបានដឹងថា មានក្រុមអនាធិបតេយ្យមួយក្រុមដឹកនាំកម្លាំងដោយលោក ខៃ គឹមថុង កំពុងដើររុករានទន្ទ្រានយកដីព្រៃរបស់រដ្ធធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដីនោះជាដីសម្បត្តិសាធារណៈការពារដោយ ព្រះរាជក្រឹត្យ សូមបញ្ជាក់ទីតាំងនៅតំបន់ខាងលើនោះជាដែនសមត្ថកិច្ចរបស់មន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ ជាពិសេសមន្ត្រីអាជ្ញាធរឃុំអូចំបក់ មិនគួរបណ្ដែតបណ្តោយ
ឲ្យជនខិលខូចដើររុករានទន្ទា្រនយកដីព្រៃរបស់រដ្ឋ ឬមួយមានការឃុបឃិតជាមួយជនខិលខូចខាងលើ បានជាមិនរវល់បន្តិចសោះ។
ប្រភពដដែលបានបន្តថា ដីធ្លីនៅលើភ្នំគឺរីរម្យ ដែលជាសម្បត្តិសាធារណ មិនមានបុគ្គលណាម្នាក់យកដីធ្លីនៅតំបន់ខាងលើនោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានទេ ស្រាប់តែនាពេលថ្មីៗនេះមាន ឈ្មោះខៃគឹមថុង បានបង្តើត ក្រុមអនាធិបតេយ្យ ដើរអុកឡុកប្រជាជន ធ្វើឲ្យពួកគាត់មានការ ភ័យខ្លាចយ៉ាងខ្លាំង ផ្នែកសន្តិសុខសុវត្ថិភាពទាំង៩ ចំណុច ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឲ្យមន្ត្រីមូលដ្ឋានយកមកអនុវត្តឲ្យបានមឹងម៉ាត់ជាទីបំផុត។
ប្រជាពលរដ្ឋរស់នៅលើភ្នំគឺរីរម្យ ស្ថិតនៅ ភូមិថ្មី ឃុំអូរចំបក់ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ស្នើសុំឯកឧត្តម វី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ មេត្តាពិនិត្យមើលមន្ត្រីនៅក្នុងមូលដ្ឋាន ឃុំ អូរចំបក់ មានការឃុបឃិតជាមួយជនខិលខូចដើរចាប់រុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
ប្រភព San prum