ឯកឧត្តម ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ផ្ញើរសារអបអរសាទរ ឯកឧត្តម ម៉ែន វិបុល
ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្តលេខា លើព្រះរាជក្រឹត្យលេខៈ នស/រកត/០៣២០/៣៧៥ តែងតាំងឯកឧត្ដម ម៉ែន វិបុល ជាអភិបាលខេត្តស្វាយរៀង អាណត្តិទី២ ក្នុងដែនសម្តកិច្ចដដែល។
យោងតាម page ផ្ទាល់ខ្លួនរបស់ឯកឧត្តម ឧត្ដមសេនីយ៍ទោ កឹង ឃន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលមានឈ្មោះថា ឧត្ដមសេនីយ៍ កឹង ឃន ក៏បានផ្ញើរសារអបអរសាទរ និងជូនពរ ដែលមានអត្តន័យដើមទាំងស្រុងថាៈ សូមអបអរសាទរ និងសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរ ជូនចំពោះ ឯកឧត្ដម ម៉ែន វិបុល ក្នុងឱកាសដែលឯកឧត្តម ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង សម្រាប់អាណត្តិទី២ ។
សូមគោរពជូនពរឯកឧត្ដម មានសុខភាពល្អបរិបូរ បន្តដឹកនាំខេត្តស្វាយរៀងដើម្បីឆ្ពោះទៅរកភាពរីកចំរើន មានការអភិវឌ្ឍ សំបូរសប្បាយបន្ថែមទៀត។
គោរពជូនពរពី ខ្ញុំបាទ ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង និងកម្លាំងនគរបាលក្រោមឱវាទទូទាំងខេត្តស្វាយរៀង។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឯកឧត្តម ម៉ែន វិបុល អញ្ញើញមកកាន់តំណែងជាអភិបាលខេត្តស្វាយរៀងមក ខេត្តមួយនេះមានការអភិវឌ្ឍ ផ្លាស់ប្តូរមុខមាត់ជាខ្លាំង ធ្វើឲ្យប្រជាពលរដ្ឋស្ងើចសរសើរគ្រប់គ្នា។៕