កាចណាស់! កំពុងដើរដកផ្សិតសុខៗ ស្រាប់តែ…….

ខេត្តពោធិ៍សាត់​ ៖​ ស្ត្រីវ័យ ៣៨ ឆ្នាំ ម្នាក់ ត្រូវ​រន្ទះបាញ់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ខណ​:​កំពុង​ភ្លៀង​ ហើយគាត់ដើររកផ្សិត។
ហេតុការណ៍នេះបានកើតឡើង​កាលពី​ថ្ងៃ​អង្គារ​ ទី​០២​ ខែមិថុនា​ ឆ្នាំ​២០២០​ កាលពី​វេលា​ម៉ោង​ ១២​ និង​០៥​នាទី​ នៅ​ចំណុច​ភ្នំ​ត្រប់​ ក្នុងភូមិ​វាលវង់​ ឃុំរ​កាត​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិសាត់​ ។​
មន្ត្រី​នគរបាល​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹង​ថា​ ៖​ ជន​រង​គ្រោះ​ ឈ្មោះ​ ឃុ​ត​ សឿ​ន​ (​ហៅ​ជ្រូក​)​ ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ​ រស់នៅ​ភូមិ​មល់​ ឃុំរ​កាត​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ ។​
មុន​ពេល​កើត​ ហេតុ​ស្ត្រី​រង​គ្រោះ​ បាន​ចេញពីផ្ទះ​ទៅ​រក​ដក​ផ្សិត​ លុះដល់​ចំណុច​កើតហេតុ​ខាងលើ​ មេឃ​ធ្លាក់​ភ្លៀង​ លាយឡំ​ខ្យល់​ ផ្គរ​ន្ទះ​ ក៏​ស្រាប់តែរន្ទះ​បាញ់​ត្រូវ​ចំជើង និង​ភ្លៅ​ខាងស្តាំ​របស់​គាត់​ធ្វើ​ឲ្យ​រន្ធត់​ស្មារតី​ដួល​សន្លប់​ បានអ្នកស្រុកដែលទៅរកផ្សិតជាមួយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពភ្នំក្រវាញ ៕ អត្តបទដោយៈ ស៊ុំ សុខជា

អត្ថបទដែលជាប់ទាក់ទង