ក្រុមសន្តិសុខរបស់ក្រុមហ៊ុនវឌ្ឍនៈ ថ្លើមធំ! ហ៊ានរារាំងមន្ត្រីសាធារណ មិនឲ្យចុះបំពេញភារកិច្ចជូនប្រជាពលរដ្ឋ!!

 

កាលពីព្រឹកថ្ងៃចន្ទ​ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្រុមសន្តិសុខក្រុមហ៊ុនវឌ្ឍនៈ ជាច្រើននាក់ បានរារាំងប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធរួមមាន លោកជំទប់ទី១ឃុំឈើទាល  មន្ត្រីភូមិបាលស្រុកកៀនស្វាយ មិនឲ្យចូលទៅវាស់វែងដីទំហំ ៣៧០៩៧,៥០ ម៉ែត្រការ៉េ ដែលមានទីតាំងនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ជូនប្រជាពលរដ្ឋនោះឡើយ ដោយក្រុមសន្តិសុខទាំងនោះបាននិយាយថាធ្វើតាមបញ្ជាមេ។

បើតាមលោក សេក សិទ្ធិ ដែលជាម្ចាស់ដីរស់នៅភូមិ/ឃុំខាងលើបានលើកឡើងថា ដីរបស់គាត់មានទំហំ ៣៧០៩៧,៥០ ម៉ែត្រការ៉េនេះ គាត់បានទិញពីប្រជាពលរដ្ឋតាំងពីឆ្នាំ២០០៨មកម្ល៉េស ដោយមានប័ណ្ឌកាន់កាប់ដី (ប្លង់ទន់) នឹងមានការដឹងឮត្រឹមត្រូវពីអាជ្ញាធរផងដែរ។ តែដើម្បីកាន់តែមានភាពរឹងមាំតាមផ្លូវច្បាប់ថែមទៀតនោះ គាត់បានដាក់ពាក្យទៅមន្ត្រីភូមិបាលស្រុកដើម្បីធ្វើប័ណ្ណរឹង (ប្លងរឹង)។ ដោយឡែងមន្ត្រីភូមិបាលស្រុក បន្ទាប់ពីទទួលពាក្យស្នើសុំពីលោក សេក សិទ្ធិ ម្ចាស់ដីរួចមក បានធ្វើការតាមនីតិវិធី ដោយចេញសេចក្តី ប្រកាសជាសាធារណ ប្រយោជន៍ឲ្យអ្នកមានព្រំដីជាប់គ្នា មកចូលរួមវាស់វែងដឹងឮទាំងអស់គ្នា ដែលការវាស់វែងប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។ ថ្ងៃកំណត់បានមកដល់ លោក សេក សិទ្ធិ ដែលជាម្ចាស់ដី ភាគីពាក់ព័ន្ធមានទាំងអាជ្ញាធរ មន្ត្រីភូមិបាលស្រុក បែរជាមិនអាចចូលទៅវាស់វែងបានដូចការគ្រោងទុកនោះឡើយ ព្រោះកំលាំងសន្តិសុខរបស់ក្រុមហ៊ុន វឌ្ឍនៈ ជាច្រើននាក់ ចេញមករារាំងមិនឲ្យចូលដាច់ខាត។ ការរារាំងដែលធ្វើឡើងដោយក្រុមសន្តិសុខនេះ គឺនៅលើដីឯកជនរបស់ប្រជាពលរដ្ឋ ចម្ងាយពីដីក្រុមហ៊ុន ប្រហែល ៤០០ម៉ែត្រ។

អាជ្ញាធរពាក់ព័ន្ធបានសម្តែងការខកចិត្តជាខ្លាំង ចំពោះទង្វើរក្រុមសន្តិសុខរបស់ក្រុមហ៊ុន វឌ្ឍនៈដែលហ៊ានរារាំងមិនឲ្យមន្ត្រីសាធារណចុះបំពេញភារកិច្ចជូនប្រជាពលរដ្ឋ៕

សារព័ត៌មាន ក្រៀល ហតញូស៍ៈ 088 800 98 33/096 200 98 33.

អត្ថបទដែលជាប់ទាក់ទង