សាងអី បានហ្នឹង! ខំរត់យ៉ាងណាក៏រត់មិរួចដែរ ទីបំផុតសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង !
ខេត្តឧត្តរមានជ័យ÷មន្ដ្រីយោធាម្នាក់ដែលបាញ់សម្លាប់ប្រពន្ធខ្លួន និងសម្លាប់ប្រន្ធយោធាម្នាក់ទៀត ហើយខំរត់គេចខ្លួននោះ ទីបំផុតបាន សម្រេចបញ្ចប់ជីវិតធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ខណៈកម្លាំងយោធា និងសមត្ថកិច្ចជាច្រើននាក់ កំពុងឡោមព័ទ្ធដើម្បីចាប់ខ្លួន មន្ដ្រីយោធារូបនេះបានយកកាំភ្លើង AK ដែលស្ពាយទៅជាមួយ និងមាន ១២០គ្រាប់ជាប់ក្នុងខ្លួន បានបាញ់សម្លាប់ខ្លួនឯងស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្ដង។
អធិការនគរបាលស្រុកបន្ទាយនអំពិល ខេត្តឧត្តរមានជ័យ លោក ឃុល ភិន បានឲ្យក្រុមអ្នកសាព័ត៌មានយើងដឹងថា កាលរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងយោធា និងសមត្ថកិច្ចជាច្រើននាក់ បានតាមឡោមព័ទ្ធមន្ដ្រីយោធា ឈ្មោះ សឿន កាន់ នៅវរសេនាតូចអន្ដរាគមន៍លេខ២៤៣ នៃកងពលតូចអន្ដរាគមន៍លេខ៤ ដើម្បីចាប់ខ្លួន ប៉ុន្ដែជនដៃដល់មិនព្រមស្ដាប់តាមសមត្ថកិច្ច រហូតបាញ់តមកសមត្ថកិច្ចទៀតផង តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ។
លោកអធិការបានបញ្ជាក់ថា ជនដៃដល់ក៏បានសម្រេចបាញ់ សម្លាប់ខ្លួនឯងស្លាប់ភ្លាមៗ ។
លោកអធិការបន្ដថា មូលហេតុដែលនាំឲ្យប្រព្រឹត្តអំពើឃាត កម្មខាងលើនេះដោយសារតែជនដៃដល់ និងភរិយា បានឈ្លោះប្រកែកគ្នា រួចហើយបានទាញកាំបិត កាប់ភរិយា៣កាំបិត ពេលនោះស្ដ្រី ជាភរិយាយោធានៅក្នុងអង្គភាពជាមួយដែលកំពុងហូបបាយជាមួយគ្នា ក៏ជួយឃាត់ តែជនដៃដល់មិនស្ដាប់ ក៏ទាញកាំភ្លើងបាញ់ សម្លាប់ចោលទាំងពីរនាក់តែម្ដង ហើយក៏រត់គេចខ្លួនទៅផ្ទះមួយកន្លែងលក់គ្រឿងសំណង់ក្បែរគ្នា។
ក្រោយទទួលបានព័ត៌មាននេះ កម្លាំងយោធានៅក្នុងអង្គភាព ក៏តាមទៅឡោមព័ទ្ធ ហើយនៅក្បាលព្រលប់ជនដៃដល់ក៏បានបាញ់រំដោះខ្លួន គេចចេញពីកន្លែងពួន។
លោកអធិការបន្ដថា ពេលពួននៅនឹងផ្ទះអ្នកជិតខាងនោះ ជនដៃដល់បានភ្ជង់ស្ដ្រីចំណាស់ម្នាក់ អាយុជាង៧០ឆ្នាំ និងចៅ២នាក់ទៀត ដោយគំរាមបាញ់សម្លាប់ចោល និងដុតផ្ទះ តែដោយការអង្វរកពីជនរងគ្រោះ ទើបរូបគេមិនធ្វើសកម្មភាព។
សូមបញ្ជាក់ថា មន្ត្រីយោធាម្នាក់ឈ្មោះ សឿន កាន់ អាយុ៥៥ឆ្នាំ ឋានៈនាយចំណង់ អត្តលេខ០៧០៤៦២ បម្រើ ការនៅអង្គភាព វរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពល តូចអន្តរាគមន៍លេខ៤ បានបាញ់សម្លាប់ប្រពន្ធខ្លួនឯង និងបាញ់ប្រពន្ធជាមន្ត្រីយោធាម្នាក់ទៀត មុនរត់គេចខ្លួន ដោយមាននាំកាំភ្លើងអាកាទៅជាប់ជាមួយទៀតផង។
មន្ត្រីយោធារូបនេះ បានបាញ់សម្លាប់ប្រពន្ធឈ្មោះ ង៉ែត រ៉េន អាយុ៥០ឆ្នាំ និងប្រពន្ធគ្រួសារកងទ័ពម្នាក់ទៀត ឈ្មោះ ឡាច តាំងស្ម័គ្រ អាយុ៣០ឆ្នាំ។ ក្រោយពីបានប្រព្រឹត្តបទល្មើស ជនល្មើសបានរត់គេចខ្លួនដោយបានលួចយកអាវុធ AK៥៧ ចំនួន ១ដើមលេខ ៥៧៧១៧៦ គ្រាប់ចំនួន ១២០គ្រាប់៕
ក្រៀលៈ 088 800 98 33/096 200 98 33.