ខ្លាំងជាងឈ្លើងទៅទៀត! គ្លីនីកឯកជនមួយមានឈ្មោះ សុធារិទ្ធ បែកចាន ល្បីពេញបណ្តាញសង្គមហ្វេសប៊ុក គាប់យកលុយពីអ្នកជំងឺ ….!!
ខេត្តកណ្តាល = ថ្មីនេះមានករណីហួសហេតុមួយបានកេីតទ្បេីងនៅក្នុង ស្រុកអង្គស្នួល ខេត្តកណ្ដាល មានគ្លីនីកឯកជនមួយមាន ឈ្មោះសុធារិទ្ធបែកចាន ល្បីពេញបណ្តាញសង្គមហ្វេសប៊ុក ជំរិតយកលុយ ពីអ្នកជំងឺ ២នាក់ប្តីប្រពន្ធ ជាទឹកប្រាក់៧៥០ដុល្លារ ដោយពួកគាត់រងរបួសដោយគ្រោះថ្នាក់ចរាចរណ៍រងបួសស្រាល់តែប៉ុណ្ណោះ ដោយរលាត់ដៃជើងនិងមុខមាត់នៅយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ ។ ប៉ុន្តែក្រុមគ្រូពេទ្យទាំងនោះបានសរសេរនៅក្នុងវិក័យបត្រ ថាជនរងបាក់ដៃ និងបាកជើង និងបានព្យាបាលលាងរបួស បន្តោកសេរ៉ូមម្នាក់១កំប្លោក រួចរុំដៃជើងតែប៉ុណ្ណោះ ក៏ទាលុយចំនួន៧៥០ដុល្លារ បង្ខំឲ្យជនរងគ្រោះយកលុយមក បង់ថ្លៃពេទ្យជាបន្ទាន់ បើដោះស្រាយមិនទាន់ត្រូវទុកម៉ូតូនៅទីនោះ ចាំយកលុយមកគ្រប់ចំនួនចាំដោះស្រាយគ្នា។
ជនរងគ្រោះអះអាងថាគាត់របួសរលាត់ស្បែកតែប៉ុណ្ណោះមិនបានបាក់ដៃជើងនោះទេ ហេតុអ្វីគ្រូពេទ្យសរសេរថាគាត់២នាក់ប្តីប្រពន្ធបាក់ដៃនិងបាក់ជើងទៅវិញរួចទាលុយជិត១០០០ដុល្លារគាត់អ្នកក្រីក្រមានលុយឯណាទៅបើច្រើនម្លឹងៗ៕ (ដកស្រង់ពីប្រភពហ្វេសប៊ុក )
ក្រៀល ហតញូស៍:088 800 98 33/096 200 98 33.