ការរុករាន ទន្ទ្រានយកអូរធម្មជាតិនៅជាប់មាត់សមុទ្រ នៃឃុំជ្រោយស្វាយ ហើយកាប់បំផ្លាញដើមឈើជុំវិញអូរ ដែលជាជម្រករបស់ត្រី ធ្វើឲ្យត្រីជាច្រើនក្បាលបានងាប់ដោយសារគ្មានកន្លែងជ្រកកោន។
ភូមិ នេសាទ ឃុំ ជ្រោយស្វាយ ស្រុក ស្រែអំបិល ខេត្តកោះកុង ថ្ងៃទី06/04/2020
ដោយសារតែការរុករាន ទន្ទ្រានយកអូរធម្មជាតិ នៅជាប់មាត់សមុទ្រ នៃឃុំជ្រោយស្វាយ ហើយកាប់បំផ្លាញដើមឈើជុំវិញអូរ ដែលជាជម្រករបស់ត្រី យកទីតាំងធ្វើរោង កញ្ចុះ ផ្ទះ បែបអនាធិបតេយ្យ ជាកម្មសិទ្ធិផ្ទាល់ខ្លួន ពីសំណាក់ជនឱកាសនិយមមួយចំនួន បានធ្វើអោយត្រីជាច្រើនបានងាប់ ដោយសារគ្មានកន្លែងជ្រកកោន។
ចំណែកមេឃុំជ្រោយស្វាយ លោក ប៊ុន រេ ដូចទីងមោងចាំចាប គ្មានវិធានការណ៍ ដើម្បីការពារទ្រព្យសម្បត្តិសាធារណ:ឬទ្រព្យសម្បត្តិជាតិរួមអ្វីនោះ ក្រៅពីដើរបិតភ្នែក ព្រោះកន្លងមក ការចាក់លុបឆ្នេរសមុទ្រចំងាយជាង១០០០ម៉ែត្រ ក៏មេឃុំរត់គេចខ្លួន មិនរួមសហការណ៍ឆ្លើយជាមួយអ្នកសារព័ត៌មានដែរ មិនតែប៉ុណ្ណោះ លោកមេឃុំ ថែម ទាំងបិតទ្វារសាលាឃុំនៅថ្ងៃសុក្រ ក្នុងម៉ោងរដ្ឋបាល និងបិតទ្វាររបងផ្ទះ ខ្លាចអ្នកសារព័ត៌មានសួរដេញដោល ឆ្លើយមិនរួច។
បើមេឃុំមានចរឹកដូចចោរបែបនេះទេ សូមក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាល សូមមានវិធានការណ៍ដកចោលតែម្ដងទៅ កុំទុកអោយបំផ្លាញទ្រព្យសម្បត្តិជាតិបន្តទៀត។
សូមលោកជំទាវអភិបាលខេត្តកោះកុង មេត្តាមើលកូនចៅជាន់ក្រោមផងទាន៕
ក្រៀល ហតញូស៍:088 800 98 33/096 200 98 33.