ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បរិច្ចាគប្រាក់បៀវត្ស ៦ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ភ្នំពេញៈ ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានបរិច្ចាគប្រាក់បៀរវត្សផ្ទាល់ខ្លួនចំនួន ៦ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះបើយោងតាមលិខិតផ្ញើជូន ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។

ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ បានបរិច្ចាគប្រាក់បៀវត្សប្រចាំខែរបស់ឯកឧត្តមរយៈពេល៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ដោយក្នុងមួយខែៗ ចំនួន៥ សែនរៀល (៥០០.០០០ រៀល) ដែលគិតជាប្រាក់សរុប ៣លានរៀល (៣.០០០.០០០ រៀល) សំរាប់រយៈពេល៦ខែ៕ប្រភពៈ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណរដ្ឋមន្ត្រី.

អត្ថបទដែលជាប់ទាក់ទង