មេគយធំៗនៅច្រកអន្តរជាតិដូង ពិតជាគ្រប់ទឹកហើយក្នុងមួយខែៗ ព្រោះតែលោក ជ័យ ជនតារា ជាអ្នកចាត់ការរកលុយឱ្យ!

បាត់ដំបងៈ ខណៈពេលដែលទំនិញគ្រប់ប្រភេទបាននាំពីប្រទេសថៃ ចូលមកព្រះរាជាណាចក្រកម្ពុជា យ៉ាងគំហុគជារៀងរាល់ថ្ងៃ មិនថាក្រុមហ៊ុន ឬមិនមែនក្រុមហ៊ុននោះទេដែលកំពុងប្រជែងសំរុកដឹកចូល មកកម្ពុជាតាមច្រកអន្តរជាតិដូង ស្រុកកំរៀងនៃខេត្តបាត់ដំបង ដោយមួយថ្ងៃមួយថ្ងៃគេពុំដែលឃើញ ស្ថាប័នគយ ឬប៉ូលីសច្រកទ្វារធ្វើការឃាត់សួរនាំអំពីលិខិតឯកសារផ្សេងៗ ពាក់ព័ន្ធនឹងទំនិញដែល នាំចូលនោះឡើយ។ ទង្វើបែបនេះធ្វើឱ្យមានការសង្ស័យថា ជាការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ជាលក្ខណប្រព័ន្ធរបស់ស្ថាប័នពាក់ព័ន្ធប្រចាំនៅច្រកអន្តរជាតិដូងនេះតែម្ដង។

បើយោងតាមប្រភពព័ត៌មានពីមន្ត្រីប្រចាំច្រកទ្វារបានលួចបង្ហើបប្រាប់ សារព័ត៌មាន ក្រៀល ហតញូស៍ ឲ្យដឹងថាៈ កានាំទំនិញពីប្រទេសថៃចូលមកកម្ពុជាតាមច្រកអន្តរជាតិដូងសព្វថ្ងៃ គេមិនពិនិត្យនោះទេ គ្រាន់តែប្រាប់ស្លាកលេខប្រភេទរថយន្ត ត្រូវចេញប៉ុន្មានគ្រឿង របស់ថៅកែឈ្មោះអីនោះជាការ ស្រេចទៅហើយ! ចង់ឈ្មួញនាំទំនិញបង្កប់ដូចជាគ្រឿងបន្លាស់រថយន្ត សម្បកកង់ និងកង់រថយន្ត ឬប្រេងម៉ាស៊ីន (ប្រេងបាត) ឬរបស់ផ្សេងៗដែលមានខ្ទង់ក្នុងការបង់ពន្ធអាករខ្ពស់ចូលក្នុងកញ្ចប់ថវិកា រដ្ឋយ៉ាងណាក៏ដោយចុះ ក៏គេអាចមានលទ្ធភាពក្នុងការក្លែងឯកសារទៅជាប្រភេទទំនិញចាប់ឆាយ ឬក៏ អាចបង់ពន្ធមិនគ្រប់បានយ៉ាងងាយស្រួលក្នុងការកៀបជំរិតប្រមូលលុយក្រៅឯកសារ ដាកហោប៉ាវ ចែកជូនមេៗយ៉ាងរំភើយផងដែរ។ សកម្មភាពនិងទង្វើដ៏អាក្រក់ដែលលួចកិបកេងថវិការដ្ឋដូចជា គយ ឬប៉ូលីសច្រកទ្វារព្រំដែនអន្តរជាតិដែលបានឃុបឃិតគ្នាជាប្រព័ន្ធនេះ ធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពី សំណាក់ប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងស្រុក   ពិសេសឈ្មួញអ្នករកស៊ីដូចគ្នាដែលពួកគាត់ពុំអាចប្រកួត ប្រជែងជាមួយឈ្មួញជើងខ្លាំងឈ្មោះ ចែធារី ដែលមាន លោក ជ័យ ជនតារា និងលោក អុំ រតនា ក៏ដូចជាលោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករខេត្តបាត់ដំបង នៅពីក្រោយខ្នងនោះ បានឡើយ។

ប្រភពពីឈ្មួញអ្នករកស៊ីបានធ្វើការសំណូមពរដល់លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ពិសេសលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរតែមានការស៊ើប អង្កេតស្រាវជ្រាវឲ្យបានស៊ីជម្រៅក្នុងករណីឃុបឃិតគ្នា កិបកេងថវិកាជាតិ ធ្វើឲ្យបាត់បង់ចំណូល ពន្ធចូលរដ្ឋ ដោយសារតែការក្លែងឯកសារផ្សេងៗ នឹងមិនមានការពិនិត្យច្បាស់លាស់។ ប្រភពបន្ត ថាបើពុំមានវិធានការទេ មេឈ្មួញជើងខ្លាំងឈ្មោះ ចែ ធារី និងអស់លោកមន្ត្រីគយទាំងបីរូបពិត ជាឡើងកូដ ធ្វើឲ្យរដ្ឋខាតបង់ចំណូលជាតិច្រើនទៀតជាក់ជាមិនខាន៕

ក្រៀល ហតញូស៍ៈ​ 088 800 98 33/096 200 98 33.

 

អត្ថបទដែលជាប់ទាក់ទង