ពលរដ្ឋនៅភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាសំណូមពរដល់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងលោក ហួរ ម៉េងវ៉ាង អធិការខណ្ឌ សូមជួយបង្រ្កាបសង្វៀនជល់មាន់ បង្កប់ល្បែងស៊ីសងគ្រប់ប្រភេទផង

ភ្នំពេញ៖ទីតាំងមាន់ជល់ដុះស្លែរមួយកន្លែង ដែលមានបង្កប់ បៀអាប៉ោង បានធ្វើសកម្មភាពបើកលេងដុះស្នឹមរាប់ឆ្នាំមកហើយស្ថិតនៅឃ្លាំងលេខ៩ខាងក្រោយអាហារដ្ឋាន16Bនិងខាងក្រោយស៊ុបពពកនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

កន្លែងបនល្បែងនេះបានបើកលេងយ៉ាងគគ្រឹកគគ្រេង ដោយរលូនគឺក្រុមអ្នកញៀនល្បែងមាន់ជល់ទាំងនោះបានស្រែក ហ៊ោកញ្ជៀវទ្រហឹងអឹងកងយ៉ាងត្រេកត្រអាលអត់ទើសក្បាលអ្នកណា ហើយគេមិនដែលឃើញអាជ្ញាធរ ឬក៏សមត្ថកិច្ចណាហ៊ានអើតក្បាលឬក៏ចុះមកបង្រ្កាបទីតាំងខាងលើនោះឡើយ។

ប្រជាពលរដ្ឋដាក់ការសង្ស័យថាប្រហែលជាមេបនល្បែងស៊ីសងនេះបានយកសំណែនទៅថ្វាយដល់ លោកមេប៉ុស្តិ៍ទឹកថ្លា និងលោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ រួចរាល់ហើយបានជាមេបនល្បែងមួយកន្លែងនោះបានបើកដំណើរការយ៉ាងសុខសាន្តបែបនេះដោយមិនខ្លាចនិងការចុះបង្រ្កាបអ្វីនោះ។

ការបណ្តែតបណ្តុះបណ្តោយ ឲ្យមានល្បែងស៊ីសងយ៉ាងអនាធិបតេយ្យបែបនេះ បានផ្គើនទៅនិងបទបញ្ជារបស់ សម្តេចក្រឡាហោម និងការអនុវត្តន៍ផ្ទុយទៅនិងគោលនយោបាយភូមិស្កាត់មានសុវត្ថិភាពទាំង៩ចំណុចដែលបានដាក់របស់ក្រសួងមហាផ្ទៃទៀតផង។

បើតាមប្រភពសុំមិនបញ្ចេញអត្តសញ្ញាណបានឲ្យ ក្រៀល ហតញូស៍ ដឹងថាៈ ទីតាំងល្បែងដុះស្លែខាងលើនេះ ស្និតនិងលោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ្លាំងណាស់ សង្ស័យលោកអធិការរូបនេះនៅពីក្រោយខ្នង ឬមានភាគហ៊ុនជាមួយបនល្បែងខាងលើក៏មិនដឹង?

ក្រៀល ហតញូស៍ នៅចាំតាមដានមើលបន្ទាប់ពីអង្គភាពយើងបានចុះផ្សាយហើយតើលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងលោក ហួរ ម៉េងវ៉ាង អធិការខណ្ឌ ចិត្តសឿង ហ៊ានចុះបង្រ្កាបទីតាំងមាន់ជល់និងអាប៉ោងបៀដែរឬអត់?

ក្រៀល ហតញូស៍ៈ 088 800 98 33/096 200 98 33.

អត្ថបទដែលជាប់ទាក់ទង