រថយន្តដឹកទំនិញរបស់មេឈ្មួញជើងខ្លាំងឈ្មោះ ចែធារី កំពុងសម្រុកដឹកចេញជារៀងរាល់ថ្ងៃតាមច្រកអន្តរជាតិដូង ដោយមានការបើកដៃពីលោក ជ័យ ជនតារា…!!

បាត់ដំបង: ទំនិញជាច្រើនប្រភេទរួមមានគ្រឿង បន្លាស់រថយន្ត សំបកកង់ និងកង់រថយន្ត ប្រេងម៉ាស៊ីន និងទំនិញជាច្រើនទៀត ត្រូវបានមេឈ្មួញឈ្មោះ ចែធារី កំពុងសម្រុកដឹកចូលយ៉ាងគំហុកពីប្រទេស ថៃ មកកាន់កម្ពុជាតាមច្រកអន្តរជាតិដូង ស្រុកកំរៀង ដែលក្នុងមួយថ្ងៃៗ ដឹកចាប់ពី ៥ ទៅ ៦ រថយន្តធំៗ ចូលយ៉ាងរលូនគ្មានការត្រួតពិនិត្យមុខទំនិញត្រឹមត្រូវតាមការកំណត់ ដើម្បីបង់ពន្ធចំណូលរដ្ឋនោះឡើយ ដោយសារតែមានការឃុបឃិតត្រូវរូវគ្នាជាមួយលោក ជ័យ ជនតារានាយរងការិយាល័យរដ្ឋករប្រចាំច្រកអន្តរជាតិដូង និងមានការបើកភ្លើងខៀវអំពីលោក អ៊ុំ ចាន់រតនា នាយរដ្ឋាករគយប្រចាំច្រកធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មន្ត្រីគយរដ្ឋាករ និងមន្ត្រីពាក់ព័ន្ធក្នុងស្រុករួមទាំងឈ្មួញរកសុីដូចគ្នាផងដែរ។
ប្រភពបានបង្ហើបឲ្យដឹងថា កន្លងមកមានការនាំចូលប្រភេទទំនិញដូចជាប្រេងបាតពីប្រទេសថៃមកកម្ពុជាតាមច្រកអន្តរជាតិដូង យកទៅស្តុកទុកក្នុងឃ្លាំងនៅអូរក្រូច និងឃ្លាំងនៅតាំងយូ ហើយធ្វើការនាំទៅខេត្តបាត់ដំបង និងភ្នំពេញក៏មានកាបង្រ្កាបម្ដងហើយធ្វើឱ្យមេឈ្មួញឈ្មោះ ចែធារីបង់ខាតចំណូលម្តងរួចទៅហើយ ហើយក៏មានការផ្អាកមួយរយៈផងដែរ ។ បន្ទាប់ពីការខាតបង់ មេឈ្មួញឈ្មោះ ចែធារី បានបង្កើនការដឹកទំនិញយ៉ាងច្រើនប្រភេទដើម្បីស្រង់ដើមមកវិញដូចជា ប្រភេទទំនិញគ្រឿងបន្លាស់ សំបកកង់រថយន្ត និងប្រេងបាត។ល។
ប្រភពបានបង្ហើបឲ្យសារព័ត៌មាន ក្រៀល ហតញូស៍ ដឹងទៀតថា ការនាំទំនិញគេចពន្ធចូលមកយ៉ាងររលូន គ្មានការត្រួតពិនិត្យត្រឹមត្រូវ ឬអាចនិងមានក្លែងឯកសាប្រភេទទំនិញផងនោះ ដោយសារមានការត្រូវរូវ ឃុបឃិត ប្រព្រឹត្តអំពើពុករលួយជាប្រពន្ធ័ពីសំណាក់លោក ជ័យ ជនតារា លោក អ៊ុំ រតនា និងលោក យូ ហេង ទើបទំនិញទាំងនោះចូលយ៉ាងគគ្រឹកគគេ្រងក្នុងមួយថ្ងៃមួយថ្ងៃ ៥ ទៅ ៦ រថយន្តធន់ធំបែបនេះ។ គេសង្កេតឃើញមានសកម្មភាពនាំទំនិញយ៉ាងគំហុករបស់ ចែធារី មេឈ្មួញជើងខ្លាំងរូបនេះ គឺចាប់ពីខែមករា ឆ្នាំ២០២០ មកទល់នឹងពេល នេះ គេមិនដែលឃើញសមត្ថកិច្ចជំនាញប្រចាំច្រកទ្វា ធ្វើការត្រួតពិនិត្យលើរថយន្តប្រភេទដឹកទំនិញ របស់មេឈ្មួញឈ្មោះ ចែធារី ដែលនាំចូលមកតាមច្រកអន្តរជាតិដូងនោះទេ។ គួរបញ្ជាក់ផងដែរថាៈ ឱកាសដែលគេនាំចូលគឺក្នុងអំឡុងម៉ោង 12 ថ្ងៃត្រង់ ចាប់ពី ៥ ទៅ ៦គ្រឿងក្នុងមួយថ្ងៃ យកទៅស្តុកទុកនៅឃ្លាំងអូក្រូច។

ករណីនេះ សារព័ត៌មាន ក្រៀល ហតញូស៍ មិនទាន់អាចសូមការបញ្ជាក់ ពីមន្ត្រីពាក់ព័ន្ធបានឡើយ ព្រោះទូរស័ព្ទមិនចូល៕

ក្រៀល ហតញូស៍: 088 800 98 33/096 200 98 33.

អត្ថបទដែលជាប់ទាក់ទង