ហ៊ានទេ លោក ហែម ដារិទ្ធ និងលោក ម៉ម វុទ្ធី! ហ៊ានបង្ក្រាបសំបុកល្បែងស៊ីសងខុសច្បាប់ នៅផ្លូវ៥CC ទឹកដីដែលអស់លោកគ្រប់គ្រដែរអត់!!

ភ្នំពេញៈ ល្បែងស៊ីសងគ្រប់ប្រភេទ កំពុងតែដំណើរការយ៉ាងអនាធិបតេយ្យ រីករាលដាលដូចផ្សិត នៅចំណុចផ្លូវលេខ៥CC ភូមិថ្មគោល សង្កាត់ចោមចៅទី២ និងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ផ្ទះលេខ២A ផ្លូវចូលទៅផ្សារឯករាជ្យ២ និងមានទីតាំងជាច្រើនកន្លែងទៀត ក្នុងខណ្ឌពោធិ៍ សែនជ័យ​ទឹកដីដែលលោកអភិបាល ហែម ដារិទ្ធ និងលោកអធិការ ម៉ម វុទ្ធី គ្រប់គ្រង។

ប្រភពពីប្រជាពលរដ្ឋបានបង្ហើបឲ្យ សារព័ត៌មាន ក្រៀល ហតញូស៍ ដឹងថាៈ ទីតាំងទាំងនោះ បានរត់ការបង់លុយឲ្យសមត្ថកិច្ចក្នុងមូលដ្ឋាន ចាប់ពីក្រោមដល់លើអស់ហើយ ជាថ្នូរនិងការ បើកលេងយ៉ាងគគ្រឹកគគ្រេង អនាធិបតេយ្យ។ ប៉ុន្តែមិនដឹងថាតើលោក ហែម ដារិទ្ធ និងលោក ម៉ម វុទ្ធី បានដឹងពីបញ្ហានេះដែរឬយ៉ាងណា? ឬក៏កូនចៅរបស់លោក បានទទួលលាភសក្ការៈ ទេដឹង បានជាមិនបើកភ្នែកមើល នឹងធ្វើការបង្រ្កាបឲ្យទាន់ពេលវេលា។ ប្រភពពីប្រជាពលរដ្ឋ បានបង្ហើបឲ្យដឹងទៀតថា ទីតាំងអស់ទាំងនេះមិនត្រឹមតែជាបនល្បែងស៊ីសងខុសច្បាស់ អាប់ យសប៉ុណ្ណោះទេ វាក៏ជាសំបុករបស់ក្មេងទំនើង បងតូច បងធំ និងក្រុមប្រើប្រាស់គ្រឿង ញៀនថែមទៀតផង។

ប្រជាពលរដ្ឋបានលើកជាសំនួរថា ឯណាទៅគោលនយោបាយ ភូមិ/សង្កាត់ មានសុវត្តិភាព? បើរាល់ថ្ងៃសំបូរទៅដោយល្បែងស៊ីសង មានទាំងផ្ទាល់ មានទាំងអនឡាញបែបនេះ។ ភាព អសន្តិសុខ វាយតប់កាប់ចាក់ ចោរលួច ចោរប្លន់ រំលោភ គ្រឿងញៀន កើតមកពីណា មិនកើត ចេញពីល្បែងស៊ីសងទេឬអី?

មហាជនបានរិះគន់ចំៗថា ចាប់តាំងពីលោក ហែម ដារិទ្ធិ បានចូលកាន់ដំណែងជាអភិបាល ខណ្ឌពោធិ៍សែនជ័យមក គេសង្កេតឃើញមានល្បែងស៊ីសងគ្រប់ប្រភេទ បានកើតទ្បើងយ៉ាង ព្រោងព្រាតគួរឲ្យព្រួយបារម្ភ។ ការបង្ក្រាបកន្លងទៅគ្រាន់តែជាលេស  ដើម្បីឲ្យមហាជនស្ងប់ ចិត្តមួយពេលៗតែប៉ុណ្ណោះ ផ្ទុយទៅវិញល្បែងស៊ីសងទាំងនោះ បានកើតទ្បើងសាជាថ្មីវិញ ម្តងហើយម្តងទៀត។ នេះឬការអនុវត្តគោលនយោបាយភូមិ/សង្កាត់មានសុវត្ថិភាព របស់ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ?? ដោយលោកអធិការ ម៉ម វុទ្ធី ក៏នៅមិនទាន់ឃើញបញ្ចេញស្នាដៃគួរឲ្យកត់សម្គាល់អ្វី ជូនប្រជាពលរដ្ឋនោះដែរ៕

អត្ថបទដែលជាប់ទាក់ទង